រីករាយទិវាគុណម្តាយ! Happy Mother’s Day!

រីករាយទិវាគុណម្តាយ!
ការដឹងគុណនិងសេចក្តីប្រណិបត្តន៍ចំពោះអ្នកមានគុណគឺជាទង្វើមួយដ៏វិសេសវិសាលដែលបុត្រធីតាគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជាដរាប។ ដើម្បីចូលរួមអបអរសាទរទិវាគុណម្តាយ ព្រមទាំងចូលរួមក្នុងការបណ្តុះស្មារតីគោរពស្រឡាញ់ និងកត្តញ្ញូចំពោះមាតាដែលជាអ្នកមានគុណ និងជាអ្នកផ្តល់កំណើតដល់បុត្រធីតាគ្រប់រូប សាលាអន្តរជាតិ លើននីង ចាំងហ្គល និងសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានផ្តួចផ្តើមគំនិតឱ្យសិស្សានុសិស្សរបស់យើងបានធ្វើគារវកិច្ចប្រណិបត្តន៍ដល់ប្រអប់ជើងរបស់មាតាពួកគេ រួមទាំងការចូលរួមបង្ហាញនូវពាក្យជូនពរ ដល់មាតាគ្រប់រូបក្នុងទិវានេះផងដែរ។ រូបភាពខាងក្រោមនេះក៏បានឆ្លុះបញ្ចាំងពីការសណ្តោសប្រណី និងសេចក្តីមេត្តារបស់មាតាសិស្សានុសិស្សរបស់យើងនៅពេលដែលទទួលបានការគោរពពីបុត្រធីតារបស់ខ្លួន។ ក្នុងឳកាសនេះ សាលាសូមចូលរួមជូនពរដល់មាតាគ្រប់រូប សូមទទួលបាននូវសុខភាពល្អ និងបន្តជាម្លប់ដ៏ត្រជាក់របស់បុត្រធីតាគ្រប់ៗរូប។
Happy Mother’s Day!
Gratitude and devotion to our parents is a great act that every child must adhere to. To celebrate Mother’s Day and to contribute in cultivating a sense of respect, love and gratitude to all mothers who we should be grateful for giving birth to all of us, Westview Cambodian International School and Learning Jungle International school together with our teachers have initiated the idea of showing gratitude by showing respect to their mother, as well as to share poster of wishes to their mother. The pictures below also reflect the generosity and compassion of every mother toward the children when receiving the act of respect from them. On this occasion, the schools would also like to extend our wishes all mothers good health, good fortune and continue to spread the shade of love for your children.