The academic team of Westview Cambodian International School met up with Mr. Royston Tan
The academic team of Westview Cambodian International School met up with Mr. Royston Tan, the learning solutions manager of McGraw-Hill Education, a worldwide leading educational publisher from the States, to have an in-depth discussion on the Science Textbooks, selected for Westview Cambodian International School.
We are proud to be the first secondary school in Cambodia using the latest series of Inspire Science textbooks and online access to implement the American Standards of Education. Our selected textbooks are built for Next Generation of Science Standards (NGSS) from USA to help spark students’ interest and empower them to ask more questions, think more critically, and generate innovative ideas. Please follow the link below to get more information about our program.
https://westview.edu.kh/cu…/american-common-core-standards/…
ក្រុមការងារផ្នែកសិក្សាធិការនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានជួបប្រជុំជាមួយលោក Royston Tan ប្រធានទទួលបន្ទុកផ្តល់ដំណោះស្រាយលើការសិក្សានៃក្រុមហ៊ុន McGraw-Hill Education ជាក្រុមហ៊ុនបោះពុម្ព និងចែកចាយសៀវភៅសិក្សាឈានមុខគេកម្រិតពិភពលោក នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលម្អិតទៅលើសៀវភៅសិក្សាសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ ដែលសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានសម្រេចជ្រើសរើសដាក់ឱ្យសិស្សសិក្សា។
យើងពិតជាមានមោទនភាពដែលសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានក្លាយជាសាលាមធ្យមសិក្សាដំបូងគេក្នុងប្រទេសកម្ពុជា ដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់សៀវភៅសិក្សាដែលមានចំណងជើង Inspire Science បោះពុម្ពចុងក្រោយបង្អស់ និងការសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញ ដើម្បីអនុវត្តតាមការអប់រំស្តង់ដារសហរដ្ឋអាមេរិក។ ជាក់ស្តែង សៀវភៅសិក្សានេះបានបង្កើតឡើងស្របតាម Next Generation of Science Standards (NGSS) ជាស្តង់ដារសិក្សាដ៏ល្បីរបស់សហរដ្ឋអាមេរិក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្ស និងធ្វើឱ្យពួកគេមានសមត្ថភាពក្នុងការគិតកាន់តែស៊ីជម្រៅ ចេះបង្កើតចម្ងល់ និងកាន់តែមានគំនិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ សូមចូលទៅកាន់លីងខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែមពីកម្មវិធី សិក្សារបស់យើង។