រីករាយទិវាគុណម្តាយ!
ការដឹងគុណនិងសេចក្តីប្រណិបត្តន៍ចំពោះអ្នកមានគុណគឺជាទង្វើមួយដ៏វិសេសវិសាលដែលបុត្រធីតាគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជាដរាប។ ដើម្បីចូលរួមអបអរសាទរទិវាគុណម្តាយ ព្រមទាំងចូលរួមក្នុងការបណ្តុះស្មារតីគោរពស្រឡាញ់ និងកត្តញ្ញូចំពោះមាតាដែលជាអ្នកមានគុណ និងជាអ្នកផ្តល់កំណើតដល់បុត្រធីតាគ្រប់រូប សាលាអន្តរជាតិ លើននីង ចាំងហ្គល និងសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានផ្តួចផ្តើមគំនិតឱ្យសិស្សានុសិស្សរបស់យើងបានធ្វើគារវកិច្ចប្រណិបត្តន៍ដល់ប្រអប់ជើងរបស់មាតាពួកគេ រួមទាំងការចូលរួមបង្ហាញនូវពាក្យជូនពរ ដល់មាតាគ្រប់រូបក្នុងទិវានេះផងដែរ។ រូបភាពខាងក្រោមនេះក៏បានឆ្លុះបញ្ចាំងពីការសណ្តោសប្រណី និងសេចក្តីមេត្តារបស់មាតាសិស្សានុសិស្សរបស់យើងនៅពេលដែលទទួលបានការគោរពពីបុត្រធីតារបស់ខ្លួន។ ក្នុងឳកាសនេះ សាលាសូមចូលរួមជូនពរដល់មាតាគ្រប់រូប សូមទទួលបាននូវសុខភាពល្អ និងបន្តជាម្លប់ដ៏ត្រជាក់របស់បុត្រធីតាគ្រប់ៗរូប។
Happy Mother’s Day!
Gratitude and devotion to our parents is a great act that every child must adhere to. To celebrate Mother’s Day and to contribute in cultivating a sense of respect, love and gratitude to all mothers who we should be grateful for giving birth to all of us, Westview Cambodian International School and Learning Jungle International school together with our teachers have initiated the idea of showing gratitude by showing respect to their mother, as well as to share poster of wishes to their mother. The pictures below also reflect the generosity and compassion of every mother toward the children when receiving the act of respect from them. On this occasion, the schools would also like to extend our wishes all mothers good health, good fortune and continue to spread the shade of love for your children.

Today we are pleased to inform parents and students that Westview Cambodian International School has been officially offered the license from the Ministry of Education Youth and Sport and honorably certified by H.E. Hang Chuon Naron, minister of the Ministry of Education Youth and Sport of Cambodia, to provide the international secondary program.

នៅថ្ងៃនេះសាលាអន្តរជាតិ វេសវីយូ កម្ពុជា មានក្ដីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការជម្រាបជូនមាតាបិតា និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សាលាអន្តរជាតិ វេសវីយូ កម្ពុជាបានទទួលនូវអាជ្ញាប័ណ្ណដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាដោយមានចំណារដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាត្តឱ្យសាលាអន្តរជាតិ វេសវីយូ កម្ពុជាផ្ដល់ការអប់រំកម្រិតមធ្យមសិក្សាដែលអនុវត្តតាមកម្មវិធីសិក្សាអន្តរជាតិ។

The academic team of Westview Cambodian International School met up with Mr. Royston Tan, the learning solutions manager of McGraw-Hill Education, a worldwide leading educational publisher from the States, to have an in-depth discussion on the Science Textbooks, selected for Westview Cambodian International School.

We are proud to be the first secondary school in Cambodia using the latest series of Inspire Science textbooks and online access to implement the American Standards of Education. Our selected textbooks are built for Next Generation of Science Standards (NGSS) from USA to help spark students’ interest and empower them to ask more questions, think more critically, and generate innovative ideas. Please follow the link below to get more information about our program.
https://westview.edu.kh/cu…/american-common-core-standards/…

ក្រុមការងារផ្នែកសិក្សាធិការនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានជួបប្រជុំជាមួយលោក Royston Tan ប្រធានទទួលបន្ទុកផ្តល់ដំណោះស្រាយលើការសិក្សានៃក្រុមហ៊ុន McGraw-Hill Education ជាក្រុមហ៊ុនបោះពុម្ព និងចែកចាយសៀវភៅសិក្សាឈានមុខគេកម្រិតពិភពលោក នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលម្អិតទៅលើសៀវភៅសិក្សាសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ ដែលសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានសម្រេចជ្រើសរើសដាក់ឱ្យសិស្សសិក្សា។

យើងពិតជាមានមោទនភាពដែលសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានក្លាយជាសាលាមធ្យមសិក្សាដំបូងគេក្នុងប្រទេសកម្ពុជា ដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់សៀវភៅសិក្សាដែលមានចំណងជើង Inspire Science បោះពុម្ពចុងក្រោយបង្អស់ និងការសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញ ដើម្បីអនុវត្តតាមការអប់រំស្តង់ដារសហរដ្ឋអាមេរិក។ ជាក់ស្តែង សៀវភៅសិក្សានេះបានបង្កើតឡើងស្របតាម Next Generation of Science Standards (NGSS) ជាស្តង់ដារសិក្សាដ៏ល្បីរបស់សហរដ្ឋអាមេរិក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្ស និងធ្វើឱ្យពួកគេមានសមត្ថភាពក្នុងការគិតកាន់តែស៊ីជម្រៅ ចេះបង្កើតចម្ងល់ និងកាន់តែមានគំនិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ សូមចូលទៅកាន់លីងខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែមពីកម្មវិធី សិក្សារបស់យើង។

Greeting, everyone! My name is Betina Fuentes, the Program Coordinator at Westview Cambodian International School. I have received Master’s Degree in Education from the USA, and I am a certified teacher who has taught middle school and high school classes for the past eleven years. I am glad to be a part of Westview Cambodian International School since the school has well-qualified staff and faculty to ensure success in implementing the American Common Core Curriculum. Additionally, the superior facilities at the school enable students to conduct research and learn with the latest technology. My ultimate goal at Westview Cambodian International School is to closely work with teachers and students in order to facilitate success in the secondary program that results in university enrollment either here or abroad.

We look forward to welcoming you to our Westview family.

ជំរាបសួរមាតាបិតា និងអាណាព្យាបាលសិស្សជាទីគោរព និងសួស្តីសិស្សាសិស្សទាំងអស់គ្នា! នាងខ្ញុំឈ្មោះ Betina Fuentes ជាប្រធានសម្របសម្រួលកម្មវិធីមធ្យមសិក្សានៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា។ ខ្ញុំទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំពីសហរដ្ឋអាមេរិក និងជាគ្រូមានអាជ្ញាប័ណ្ណបង្រៀន និងមានបទពិសោធន៌បង្រៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យរយៈពេល ១១ឆ្នាំមកហើយ។

ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមជាមួយរបស់សាលា អន្តរជាតិ វេសវីយូ កម្ពុជា ព្រោះនៅនៅទីនេះ បុគ្គលិកបង្រៀន និងមិនបង្រៀនទាំងអស់សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សាតាមកម្មវិធីសិក្សាមកពីសហរដ្ឋអាមេរិក។ លើសពីនេះទៀត អគារ និងបរិក្ខាសិក្សានៅវេសវីយូ ផ្តល់ភាពងាយស្រួលឲ្យសិស្សធ្វើការស្រាវជ្រាវ និងរៀនជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ។ គោលដៅធំបំផុតរបស់ខ្ញុំនៅសាលាអន្តរជាតិវេសវីយូ កម្ពុជា គឺការធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្រូបង្រៀន និងសិស្សានុសិស្សដើម្បីធ្វើឱ្យការបង្រៀននិងរៀនទទួលបានជោគជ័យក្នុងកម្មវិធីមធ្យមសិក្សា ជាពិសេសធ្វើឱ្យសិស្សានុសិស្សរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលទៅសិក្សានៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស។

នាងខ្ញុំទន្ទឹមរង់ចាំស្វាគមន៍ បុត្រធីតាលោកអ្នកចូលមកកាន់សាលាអន្តរជាតិ វេសវីយូ កម្ពុជា។

Happening Now!
Welcome to Westview Cambodian International School Roadshow at Aeon Mall Sen Sok City! We welcome parents and students to visit our booth to enjoy our experiments and receive detailed information about our school and a special discount. Please come to visit us! We are open until 9 pm today!

សូមស្វាគមន៍មកកាន់ការតាំងបង្ហាញអំពីសាលាអន្តរជាតិ វេសវីយូ កម្ពុជាដែលកំពុងតែធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។ ពួកយើងរង់ចាំស្វាគមន៍មាតាបិតា និងសិស្សានុសិស្សមកចូលរួមទស្សនាការពិសោធន៍នានា និងទទួលព័ត៌មានលំអិត និងការផ្តល់ជូនពិសេសពីសាលាយើងខ្ញុំ។ ពួកយើងរង់ចាំស្វាគមន៍វត្តមានលោកអ្នករហូតដល់ម៉ោង ៩ យប់ក្នុងថ្ងៃនេះ។

Westview Cambodian International School successfully organized our 1 st STEM roadshow and parent workshop on May 4, 2019. We sincerely appreciate the presence of our parents and students who attended our event out of their busy schedule and the strong support they entrust with us. We accept the enrollment from now and our classes will first commence in August 2019. For enrollment
information and special offer, please contact our admission team at 095 222 993 and 095 666 993.

សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានធ្វើការរៀបចំយ៉ាងជោគជ័យ ការតាំងពិព័ណ៌ស្ទែមលើកទី១ និងសិក្ខាសាលាសម្រាប់មាតាបិតានៅថ្ងៃទី ៤
ខែឧសភា ឆ្នាំ ២០១៩។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វត្តមានរបស់ មាតាបិតា និងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងខ្ញុំ និងសូមអរគុណដល់ការគាំទ្រ និងជំនឿទុកចិត្តដែលលោកអ្នកមានមកលើសាលា។ សាលាទទួលការចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅហើយឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅក្នុងខែសីហាឆ្នាំ ២០១៩ ។ សម្រាប់ព័ត៌មានចុះឈ្មោះចូលរៀន និងការបញ្ចុះតម្លៃពិសេសសូមទាក់ទងមកផ្នែកទទួលចុះឈ្មោះចូលរៀនរបស់យើងតាមរយៈលេខទូរស័ព្ទ​ ០៩៥ ២២២ ៩៩៣ និង ០៩៥​ ៦៦៦ ៩៩៣

Westview Cambodian International School was honored to have our leadership team be invited to attend the accreditation workshop organized by the Accrediting Commission for Schools, Western Association of Schools and Colleges (ACS WASC). The workshop took place in Bangkok, Thailand on March 20, 2019 and was attended by school leaders and principals from many well-established international schools from different countries all over the world such as Japan, China, Thailand, South Korea, and Myanmar to just name a few.

ACS WASC is a world-renowned accrediting association and one of the six regional accrediting agencies in the United States. Currently, it extends its service to over 5,000 schools across the globe. ACS WASC accreditation is a process schools use to monitor student learning and to set school improvement goals. ACS WASC accreditation is an ongoing cycle of quality. Schools will be assessed on their program and the impact on student learning with respect to the ACS WASC criteria.

The accreditation workshop was conducted and led by Dr. Marilyn S. George, executive vice president of ACS WASC. It was a very interesting event providing us useful insights and practical learning experiences from top international schools around the globe to improve the student learning outcome. At Westview, we are committed to quality excellence for our learners and are in the process of fulfilling the requirements to apply for the accreditation from ACS WASC.

Westview Cambodian International School accepts enrollment from now until classes commence in early August 2019.

Westview Cambodian International School’s Second Campus:

In response to the tremendous support from parents and the continued growing demand for quality international secondary education, the leadership team of Westview Cambodian International School has planned the construction of another new and bigger campus, located next to Borey Arata Garden Residences and only 5 minutes away from Aeon Mall II (Sen Sok City).

Built on more than 10,000 square meters of land, Westview’s new campus can accommodate more than 1000 students and will have a modern design with well-equipped, cutting edge facilities to meet the requirements of a rigorous curriculum and extra curricular activities.  The campus will be a place where students can feel safe, welcomed, and relaxed so that they can continue to develop and grow into responsible global citizens.

The building of this new campus to be ready for use by the end of 2021 is another example of the strong commitment from the Westview Leadership team to keep improving the teaching facilities and the quality of teaching for its students.  They want to ensure that Westview Cambodian International School stays among the top international schools in the region.